រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ជួបជាមួយអាជីវករប្រមូលទិញកសិផលពោត ខណៈពេលតម្លៃពោតធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីតម្លៃ៥ជាងបាត មកនៅត្រឹមតែ តម្លៃជាង៣បាត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញដល់ភាគីទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា និងភាពជឿទុកចិត្តគ្នាដើម្បី ជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនប្រជាកសិករ់ប្រកបការងារដាំដុះ ដំណាំពោត និងការប្រមូលកសិផលពោតរបស់គាត់ ដែលកំពុងតែមានការធ្លាក់ចុះនូវតម្លៃជាបន្តបន្ទាប់ដែលមុននេះមានតម្លៃប្រមាណជាង៥បាត។ តែមកដល់ថ្ងៃនេះ ពោតនៅតែបន្តធ្លាក់ថ្លៃមកនៅត្រឹមតែតម្លៃ៣,៦០បាត តែប៉ុណ្ណោះ។ ដោយសារតែហេតុផលទាំងនេះ ទើបអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ ដំបង និងភាគីពាក់ព័ន្ធ ខិតខំជួយរកដំណោះស្រាយបញ្ហា
ទាំងនេះដើម្បីជួយដល់កសិករ នៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដូចជា៖ ស្រុកសំពៅលូន  ភ្នំព្រឹក និងតាមបណ្តាស្រុកដទៃទៀតក្នុងខេត្តបាត់ដំបង ឲ្យបានកាន់តែល្អប្រសើរថែមទៀត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner