ភ្លៀងនឹងបន្តធ្លាក់ច្រើនក្នុងរយៈពេលមួយសប្ដាហ៍ទៀត
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹកនៅថ្ងៃ១៧កក្កដានេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលខ្យល់ មូសុងនិរតីខ្លាំង និងសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពលលើតំបន់ផ្ទៃរងទឹកភ្លៀង ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ លក្ខណៈនោះនឹងធ្វើឲ្យបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហុ នឹងបន្តមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ចំណែកបណ្ដារាជធានី ខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការ ប្រុងប្រយត្ន័ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។