ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារជាលើកទីពីរ
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ប្រជាការពារគឺជាសេនាធិការឲ្យសមត្ថកិច្ច ក្នុងកិច្ចការសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្ត ទាំងការចូលរួម ទាំងកម្លាំងចិត្ត និងកម្លាំងកាយចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច។
ជាក់ស្តែង ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី បានបន្តបំពាក់ឯកសណ្ឋានចំនួន១០ សម្រាប់ និងវិទ្យុទាក់ទងចំនួន២គ្រឿងបន្ថែមទៀត ជូនប្រជាការពារជាលើកទី២ នៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងវិទ្យុទាក់ទងដៃគ្នា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។