ជនជាតិរុស្ស៊ី២៧នាក់ហើយ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទលូកលាន់ក្នុងកិច្ចការបោះឆ្នោត និងនយោបាយសហរដ្ឋអាម៉េរិក
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ស្ត្រីជាជនជាតិរុស្ស៊ីម្នាក់ឈ្មោះថា ម៉ារៀ ប៊ូទីណា អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយចោទប្រកាន់ថា ស្រ្តីជាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពក្នុងនាមជាទីភ្នាក់ងាររុស្ស៊ី តាមរយៈការអភិវឌ្ឍទំនាក់ទំនងជាមួយប្រជាជនអាម៉េរិក និងអង្គការនានា ដែលមានឥទ្ធិពលលើនយោបាយរបស់សហរដ្ឋអាម៉េរិក។