កម្ពុជានាំចេញជ័រកៅស៊ូបានជាង៨ម៉ឺនតោន និងទទួលចំណូលជាង១២០លានដុល្លារអាម៉េរិកក្នុងឆមាសទី១ឆ្នាំ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង៨ម៉ឺនតោន និងទទួលបានចំណូលជាង១២០លានដុល្លារអាម៉េរិក។

គិតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៣៦,២៩៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ហិកតា ស្មើនឹង៦១% ។ តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ បរិមាណជ័រកៅស៊ូដែលបញ្ចេញលក់មានចំនួន៨៤,៤១៩តោន បានកើនឡើងចំនួន១៤,៣៧៦តោន ស្មើនឹង២១% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងឆមាសទី១ មានតម្លៃ១,៤៣៤ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣៦ដុល្លារក្នុងមួយតោន ស្មើនឹង -១៨.៩៨% ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner