ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៦ និង១០៧
ស្រុកកំពង់សិលា៖ តាមព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង៥:៣០ នៅចំនុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៦ និង១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ និងកម្ពស់លើស្ពានប្រហែល០,៥ម៉ែត្រ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។