សប្តាហ៍ក្រោយនេះ ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក ភីយ៉ាសាក់គុល សាក់គុលសាតាយ៉ាឌន បានថ្លែងឲ្យដឹងថា ក្រុមក្មេងៗចំនួន១២នាក់ និងគ្រូងបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ទៀត ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិរំដោះចេញពីរូងភ្នំថាំលួង កំពុងតែជាសះស្បើយជាបណ្តើរៗ ហើយនឹងអាចចាកចេញពីមន្ទីរបាននៅថ្ងៃព្រហស្បតិ៍ត សប្តាហ៍ក្រោយ។
សូមរំលឹកឡើងវិញថា ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ ថាំលួង នងណុន សិ្ថតនៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ដែលជាការជួយសង្រ្គោះប្រកបដោយសុវត្ថិភាព និងមានការជួយជ្រោមជ្រែងពីអន្តរជាតិផង។ ក្រុមក្មេងៗ និងគ្រូបង្វឹក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងជើងខេត្តឈៀងរ៉ៃ ចាប់តាំងពីពួកគេត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាព៕