មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នពីជំនន់ទឹកស្ទឹង

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានអំពាវនាវតាមរយៈបណ្តាញព័ត៌មានទូរទស្សន៍អប្សរា និងបណ្តាញព័ត៌មានក្នុងខេត្ត ដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្របតាមដងស្ទឹងសង្កែ និងប្រកបនូវមុខរបរតាមដងស្ទឹងមួយនេះ ឲ្យបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងខណៈពេលដែលកម្ពស់ទឹកស្ទឹងកំពុងតែបន្តជន់ឡើងយ៉ាងគំហុក ចាប់តាំងពីយប់ថ្ងៃទី១៥ម្សិលមិញនេះ ហើយនៅព្រឹកថ្ងៃទី១៦នេះ ជំនន់ទឹកស្ទឹងសង្កែគឺនៅតែបន្តជន់ឡើងដោយឥតឈប់ឈរ បង្កឲ្យមន្ត្រីជំនាញមានការកង្វល់ពីការប្រុងប្រយ័ត្នបន្ថែមទៀត នូវហានិភ័យ និងគ្រោះថ្នាក់កើតឡើងបានដោយហេតុថានៅផ្នែកក្បាលស្ទឹងខាងលើ គឺបន្តមានភ្លៀងធ្លាក់ជោគជាំ ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដា រហូតមក បានធ្វើឲ្យកម្ពស់ទឹកភ្លៀងនៅទីនោះ មានកម្ពស់ទឹករហូត៦០មីល្លីម៉ែត្រ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner