រថយន្តធនធំ៣គ្រឿងបុកបន្តកន្ទុយគ្នា ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដធុនធំ១គ្រឿង បើកចេញទៅបាត់ស្រមោល ដោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់ពីឈប់ស្ងៀមដោយសារស្ទះផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាក HINO ២គ្រឿងទៀតបើកជ្រុលចង្កូតមកបុកបន្តកន្ទុយគ្នា រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍ បុកបន្តកន្ទុយគ្នានេះ កើតឡើនៅតាមបណ្តោយផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner