សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជិត២គីឡូក្រាមទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀន។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅម៉ោង៨ និង៤០នាទីយប់ថ្ងៃ១៣ ខែកក្កដា ចុងសប្ដាហ៏កន្លង នៅចំណុចស្ថានីយ៍បញ្ចូលហ្គាស នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ  វណ្ណ លីន ភេទស្រី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និង ឈ្មោះ ម៉ៅ ស៊ីធាន ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ។ វត្ថុតាងដែលចាប់បានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជិត២គីឡូក្រាម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner