ឯកឧត្តម សួស គង់ អំពាវនាវឲ្យសមាជិក សមាជិកាបក្ស និងពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
នៅក្នុងបរិវេណវត្តគីរីវ័ន្ត និងទីស្នាក់ការបក្សឃុំគីរីវ័ន្ត ស្ថិតនៅឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ០៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា ជាប្រធានគណបក្សស្រុកភ្នំស្រួច រួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឃុំគីរីវ័ន្ត និងគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សចំនួន៥១០នាក់ (ស្រី៣០៦នាក់) មកពី ៩ភូមិ ក្នុងឃុំគីរីវ័ន្ត ដើម្បីណែនាំបងប្អូនពីការត្រៀមលក្ខណៈសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត។