ក្រសួងសុខាភិបាល៖ ករណីពលរដ្ឋពុលនៅស្រុកស្នួល គឺបណ្តាលមកពីពុលស្រា ស
អត្ថបទដោយ៖
Kien Sereyvuth
មនុស្ស៣នាក់ បានស្លាប់ និងជាង៥០នាក់ ធ្លាក់ខ្លួនឈឺនៅស្រុកស្នួល ខេត្តក្រចេះ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា បណ្ដាលមកពីពុលស្រាស។ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា មានករណីពុលសាជាថ្មី ដែលបានបង្កឲ្យប្រជាពលរដ្ឋរស់នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ៣នាក់ បានស្លាប់ និងជាង៥០នាក់ បានធ្លាក់ខ្លួនឈឺ។