ថ្នាក់ដឹកនំាក្រុមហ៊ុនសាមសុង បើកបង្ហាញវត្តមានទូរទស្សន៍ QLED 2018 នៅលើទីផ្សារកម្ពុជា ក្នុងកម្មវិធីជួបជុំអាជីវករ សាមសុង នៅទូទាំងប្រទេស
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង បានរៀបចំពិធីជួបជុំដ៏ពិសេសមួយ សម្រាប់អាជីវករលក់ដុំ លក់រាយបរិក្ខារអេឡិកត្រូនិចសាមសុងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើននាក់នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ។ នេះជាកម្មវិធីជួបជុំដ៏ធំមួយ ក្នុងចំណោមកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួន ដែលបានបង្កើតឡើងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់រាយទាំងអស់ ដែលបានគាំទ្រផលិតផលសាមសុងក្នុងមួយឆមាសដើមឆ្នាំ២០១៨ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ។