ឯកឧត្តម ផែង សុវិជ្ជានោ ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកំពង់ហៅ និងឃុំស្វាយរំពារស្រុកកំពង់លែង
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តកំពង់ឆ្នាំង៖ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមផែង សុវិជ្ជានោ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាលខេត្ត ស្រុកបានដឹកនាំសមាជិកសមាជិកាតំណាងគ្រួសារគណបក្សបក្សប្រជាជនកម្ពុជាជាង១៧១នាក់ដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅឃុំកំពង់ហៅនិងឃុំស្វាយរំពារស្រុកកំពង់លែង។