ក្បួនបោកប្រាស់នៅលើគោករបស់មេឧទ្ទាមក្រៅច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គង់នៅជាអព្យាក្រឹត្យខាងនយោបាយ។ គ្រប់គណបក្សនយោបាយ សុទ្ធតែស្ថិតនៅក្រោមម្លប់របស់ព្រះករុណា ព្រះមហាក្សត្រ។
ដូច្នេះ ដោយព្រះអង្គទ្រង់គង់ជាអព្យាក្រឹត្យខាងនយោបាយ ទើបព្រះអង្គទ្រង់មិនយាងទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការបោះឆ្នោតដូចប្រជាជនជាប្រជារាស្ត្ររបស់ព្រះអង្គឡើយ។

ឆ្លៀតឱកាសដែលព្រះអង្គ ទ្រង់មិនយាងទៅបោះឆ្នោតយ៉ាងនេះហើយ ទើបមេឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី បានប្រើល្បិចកលបោកប្រាស់ប្រជាជនកម្ពុជា ឲ្យយកគំរូតាមព្រះមហាក្សត្រ កុំឲ្យទៅបោះឆ្នោតដូចព្រះមហាក្សត្រ ។

ល្បិចកលចុងក្រោយរបស់មេឧទ្ទាមក្រៅច្បាប់ទណ្ឌិតសម រង្ស៊ី នេះសរបញ្ជាក់ថាពួកនេះកំពុងអស់ក្បាច់លោតហើយ ក្នុងខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ឆាប់ៗនេះ។ ការយកព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើឧបាយកលបោកប្រាស់ប្រជាជនមិនឲ្យទៅបោះឆ្នោត គឺជាការប្រមាថយ៉ាងជាក់ស្តែងចំពោះ អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រកម្ពុជារបស់ព្រះអង្គទូទាំងប្រទេស  ។
 ដោយៈសុខ ឥសាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner