ឯកឧត្ដម ត្រាំ អ៉ីវតឹក អញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡាបាល់ទាត់មិត្តភាព នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្ដមត្រាំ អ៉ីវតឹក បានប្រារព្វធ្វើនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៉ីវតឹក  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រីជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជន នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។
ឯកឧត្តមបានមានប្រសាសន៍ថាៈការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ បង្កើតឡើងក្នុងន័យរឹតចំណងជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលការប្រកួតកីឡាបាល់ទាត់នាថ្ងៃនេះមានរហូតទៅដល់៤ក្រុម ក្នុងនោះ ស្រុកកំពង់លែង ឃុំដារ១ក្រុម និង ឃុំកំពង់ហៅ១ក្រុម និង ខាងក្រសួងប.ទ រួមមានសហគ្រាសទូរគមនាគមន៍កម្ពុជា ១ក្រុម និងសហគ្រាសប្រៃសណីយ៍កម្ពុជា ១ក្រុម។ ការប្រកួតនេះ ធ្វើឡើងជាលក្ខណៈមិត្តភាព ដើម្បីបង្ហាញនូវស្នាដៃ ហើយក្នុងគោលបំណងលើកតម្កើងនូវវិស័យកីឡា និងដើម្បីជំរុញឲ្យប្អូនៗយុវជននៅក្នុងស្រុកកំពង់លែង  កាន់តែខិតខំខាងវិស័យកីឡាបាល់ទាត់នេះបន្តទៅមុខទៀត។
ឯកឧត្ដម ត្រាំ អ៉ីវវតឹក បានមានប្រសាសន៍បន្តថា ការលេងកីឡាអាចជួយឲ្យយើង មានសុខភាពល្អ មានសាមគ្គីភាព មិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀនដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់វិស័យកីឡារបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។  ឯកឧត្ដម ត្រាំ អ៉ីវតឹក ក៏បានអញ្ជើញប្រគល់ពានរង្វាន់បាល់ទាត់មិត្តភាពដល់ក្រុមកីឡាករ ដែលទទួលបានជ័យលាភីផងដែរ៕

ដោយៈ សុខ គឹមសៀន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner