ខណ្ឌជ្រោយចង្វា ទូងស្គរអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់តំបន់ប្រាសាទព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងខណ្ឌ ទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។

រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង។ នៅថ្ងៃនេះ អាជ្ញាធរមូលដ្ឋានគ្រប់កន្លែង ក៏បានរៀបចំពិធីទូងស្គរនេះ ដើម្បីអបអរសាទរ ចំពោះខួបនៃការដាក់បញ្ចូលតំបន់ប្រាសាទទាំងពីរ ជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner