ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង អំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្នុងប្រទេស ចូលរួមបោះឆ្នោតកុំបីខានា

កូរ៉េខាងត្បូង៖ សមាសភាពថ្មីរបស់ CPP នៅតំបន់នេះទាំងអស់ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

គណបក្សប្រជាកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉ (ប្រទេសកូរ៉េខាងត្បូង) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាស​បង្កើត​ និងតែងតាំង​ សមាសភាព​គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ​ប្រចាំតំបន់ផារ៉ាន ប្រទេសកូរ៉េខាងត្បូង។ ក្នុងឱកាសនោះ CPP ក៏ទទួលស្គាល់ពលរដ្ឋខ្មែរជាង៦០នាក់ រស់នៅតំបន់ផារ៉ាន ដែលចូលរួមជីវភាពនយោបាយ ជាមួយខ្លួនផងដែរ។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោក ឡង់ ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង និងឯកអគ្គរាជទូតកកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង។

ពិធីនេះធ្វើឡើងចំឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner