អគ្គនាយករង ប៊ែលធី គ្រុប ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី លី សុវណ្ណ អគ្គនាយករង ប៊ែលធី គ្រុប ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ ដោយយោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ បុគ្គលិក នៃប៊ែលធីគ្រុបទាំងអស់ ក៏បាន ផ្ញើសារជូនពរជាបន្តបន្ទាប់ ខ្លះក៏ផុសតាម Facebook ដើម្បីជូនពរជាដើម គឺជូនពរដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបតែសេចក្តីសុខ សុមង្គល សុខភាពល្អ និងរកស៊ីមានបាន ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner