ឃាត់ខ្លួន២នាក់ទៀត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ វរសេនីយ៍ទោ ចាន់ ស្លី អធិការរងខណ្ឌទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងចំណោមជនសង្ស័យ២នាក់នោះ មានម្នាក់ប្រកបមុខរបរជាកសិករ និងម្នាក់ទៀតជាអ្នកបើកត្រាក់ទ័រ។ ពួកគេបានទៅនាំគ្រឿងញៀនពីភ្នំពេញទៅចែកចាយតាមបណ្ដាខេត្ត ក៏ត្រូវកម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌជ្រោយចង្វារ បង្ក្រាបបាន និងដកហូតម៉ូតូ១គ្រឿង រួមជាមួយថ្នាំញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ។កម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចស្ពានប៉េឡេ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានថ្នាំញៀនមួយចំនួន ជាវត្ថុតាង។ លោកបានបន្តថា បន្ទាប់ពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា គ្រឿងញៀន១កញ្ចប់ធំ មានតម្លៃ៣០ម៉ឺនរៀល គឺឈរចាំទិញនៅក្បែរគល់ស្ពានប៉ាឡេ ដែលនាំយកមកពីខណ្ឌឫស្សីកែវ ដើម្បីយកទៅលក់បន្តនៅតាមបណ្ដាខេត្ត។  លោកវរសេនីយ៍ទោបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សួង ឌុន អាយុ២៤ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ថា ថៃ អាយុ២៨ឆ្នាំ មុខរបរតៃកុងឡានត្រាក់ទ័រ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិអំពិល ឃុំឃ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកវត្ថុតាងដែលដកហូតរួមមាន ម៉ូតូ១គ្រឿងម៉ាកសង់ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងសេរី២០១៣ ពាក់ស្លាកលេខ កំពង់ធំ 1F-4625៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner