កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់ខ្លួន ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៨ វេលាម៉ោង៩.៣០នាទីព្រឹក នៅចំនុចផ្លូវជាតិលេខប្រាំជាប់របងមន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ស្ថិតក្នុងភូមិសាលា ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ដឹកនាំកម្លាំងដោយ លោក គិតគន្ធា បញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរម្នាក់ នៅនឹងផ្ទះ មានឈ្មោះ និន ទិត្យអាយុ២០ឆ្នាំប្រុសរស់នៅ ភូមិតាំងត្រពាំង ឃុំ ពេជ្រចង្វារ និងឈ្មោះ ឡេង លីហ៊ួរ រស់នៅ ភូមិពន្លៃឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដកហូតបានថ្នាំញឿន ចំនួន១១កញ្ចប់តូច៧ធំ៤.កាំភ្លើងកែឆ្នៃ ចំនួន១ដើម!ម៉ូតូសង់០១៧ ពណ៌ខ្មៅ១គ្រឿង ថង់សម្រាប់វិចខ្ចប់ និងឧបករណ៏ជក់មួយចំនួន។