សហភាពអឺរ៉ុបគ្រោងដាក់ពង្រាយប៉ូលិសប្រមាណ១០.០០០នាក់ ដើម្បីការពារព្រំដែនខាងក្រៅរបស់អឺរ៉ុប

អឺរ៉ុប៖ ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបបានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ត បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីមហាផ្ទៃនៃសមាជិកអឺរ៉ុបថា សហភាពអឺរ៉ុបនឹងធានាព្រំដែនខាងក្រៅរបស់ខ្លួន តាមរយៈការបង្កើតកងឆ្មាំព្រំដែនប្រមាណ ១០.០០០នាក់នៅត្រឹមឆ្នាំ២០២០ខាងមុខ និងកងកម្លាំងប៉ូលិសការពារព្រំដែនអ៊ឺរ៉ុប។

ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបលោក ឌីមីតទ្រីស អាវ្វ៉ាម៉ូភូឡូស បានថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងអ៊ីនប្រាក់ ប្រទេសអូទ្រីស ភាគខាងលិចថា សំណើនេះមានគោលបំណងការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប ឲ្យបានល្អប្រសើរ ហើយថា យើងនឹងស្នើសុំឱ្យមានការលើកកម្ពស់សមត្ថភាព និងអាណត្តិ នៃព្រំដែនអឺរ៉ុប ក៏ដូចជាឆ្មាំសមុទ្រ ដើម្បីការពារព្រំដែនខាងក្រៅរបស់យើង ។ 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner