ដាក់ចង្ក្រានចៀនពងត្រី ក្បែរដបសាំង បណ្តាលឲ្យឆាបឆេះតូបអស់មួយខ្នង

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យៈ តូបលក់ដូរមួយខ្នងក្នុងផ្សារហ៊ុយឡេងស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់តូបចៀនពងត្រីឲ្យកូនញាំបាយ ដាក់ចង្ក្រានក្បែរដបសាំង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង៣៥នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតបាននិយាយថា គេបានឃើញអណ្តាតភ្លើងបានឆាបឆេះឡើង ហើយបានឃើញបុរសជាម្ចាស់តូបបានរត់ចេញពីកន្លែងកើតហេតុរួចស្រែកឆោរឡោឲ្យជួយពន្លត់។

លោក យ៉ែម វិចិត្រ ហៅ ជាតិ អាយុ៤៨ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះនេះបានឲ្យដឹងថា គាត់បានយកចង្ក្រានហ្គាសមកចៀនពងត្រីឲ្យកូនញាំបាយ ដោយដាក់នៅចម្ងាយមួយម៉ែត្រពីតូបសាំងដែលលោកតាំងលក់។ ខណៈដែលកំពុងតែចៀននោះស្រាប់តែអណ្តាតភ្លើងបានឆាបទៅដបសាំងឆេះឡើងតែម្តង។ រាល់ទំនិញក្នុងតូបរួមទាំងលុយផង ត្រូវភ្លើងឆេះគ្មានសល់លើកលែងតែលុយនៅសល់ខ្លះ។ លុយប្រមាណជា៥លានត្រូវក្លាយជាចំណីព្រះអគ្គី។

សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ឆាបឆេះនោះ លោកអភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង និងលោកអធិការនគរបាលក្រុងបានចុះមកដឹកនាំបញ្ជាផ្ទាល់ក្នុងការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner