គ.ជ.ប. នឹងបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ដែលលុបមិនជ្រះ នាវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ (អគារ S) ។
បើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ គ.ជ.ប. ក៏នឹងបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ។
សមាសភាពអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ , ក្រសួងពាក់ព័ន្ធនានា , តំណាងគណបក្សនយោបាយ , តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ , តំណាងស្ថានទូតជប៉ុន , ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅគ.ជ.ប. និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. ៖