ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខប្រជារាស្ត្រជប៉ុនដែលរងគ្រោះដោយគ្រោះធម្មជាតិ
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយព្រះរាជវង្សានុវង្ស ព្រមទាំងប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយជាមួយព្រះចៅអធិរាជ AKIHITO នៃព្រះរាជាណាចក្រជប៉ុន នៃការបាត់បង់ជីវិតជាច្រើនរយនាក់ និងបាត់ខ្លួនជាច្រើននាក់ របស់ជាប្រជាពលរដ្ឋជប៉ុន ក្នុងគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឲ្យក្លាយជាទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។