គ.ជ.ប. នឹងដឹកសន្លឹកឆ្នោតពីរោងពុម្ពទៅរក្សាទុកនៅឃ្លាំង នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប. នៅថ្ងៃទី១២ ខែកក្កដានេះ បានឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោតរួច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប. ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការដឹកជញ្ជូនសន្លឹកឆ្នោតនេះ ត្រូវ គ.ជ.ប. ជូនដំណឹងថា នឹងចេញដំណើរពីរោងពុម្ព លី វ៉ាន់ហុង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង ៩ព្រឹក។ ក្នុងឱកាសដឹកជញ្ជូនសន្លឹកឆ្នោតនោះ អ្នកនាំពាក្យ គ.ជ.ប. នឹងមានវត្តមាននៅទីនោះ។ សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប. ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង ២ម៉ឺន២ពាន់៩៦៧ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង២៥ មិនឲ្យលើសពី៣៦ម៉ោងមុនថ្ងៃបោះឆ្នោតឡើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner