នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ប្រទេសខ្លួននឹងនៅតែបន្តជាសម្ព័ន្ធមិត្តរឹងមាំជាងគេ បំផុតរបស់សហរដ្ឋអាម៉េរិក

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ បាននិយាយថា ចក្រភពអង់គ្លេសនឹងនៅតែបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំជាងគេបំផុតរបស់សហរដ្ឋអាម៉េរិក ខណៈការអះអាងនេះ ធ្វើឡើងស្របពេលប្រទេសលោកស្រីកំពុងរៀបចំទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។  លោក ដូណាល់ ត្រាំ នឹង ធ្វើដំណើរមកដល់អង់គ្លេសនារសៀលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ហើយនឹងត្រូវទទួលស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ នៅឯវិមាន ប្លែនហេម នាពេលល្ងាចថ្ងៃដដែល ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner