រដ្ឋាភិបាលរុស្ស៊ីគំរាមបណ្ដេញមន្ត្រីទូតក្រិកវិញ ដើម្បីឆ្លើយតបនឹងការបណ្តេញមន្រ្តីទូតរបស់ខ្លួន

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូនឹងធ្វើការបណ្តេញមន្រ្តីទូតចំនួន២រូបរបស់ប្រទេសក្រិកវិញ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងអាតែន ដែល បានបណ្តេញមន្រ្តីទូតខ្លួនចំនួន២រូបចេញពីប្រទេស ដោយសារតែបញ្ហាប្រទេស ម៉ាសេដូនី ។

យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា រដ្ឋាភិបាលក្រុង អាតែននឹងធ្វើការបណ្ដេញមន្ត្រីទូតរុស្ស៊ីពីររូប ក៏ដូចជាហាមឃាត់មន្ត្រីទូតរុស្ស៊ីពីររូប ទៀតមិនឲ្យចូលក្នុងប្រទេស ដោយចោទប្រកាន់ថា អ្នកទាំងពីរនេះ បាន ព្យាយាមបំផ្លាញដល់កិច្ចព្រមព្រៀងមួយរវាងក្រិក និងម៉ាសេដូនី កាលពីខែមុន ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner