ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងងារជា ឧកញ៉ា ដល់លោក ឡេង ណាវ៉ាត់ត្រា ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បន្ទាប់ពីសកម្មភាពសប្បុរសធម៌យ៉ាងសស្រោកសស្រាំរយៈពេលកន្លងមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងងារឧកញ៉ាជាផ្លូវការ ដល់លោក ឡេង ណាវ៉ាត់ត្រា ដែលមានឈ្មោះពិតថា ឡេង ភត្រា។    
បើយោងតាម លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ លោក ឡេង ណាវ៉ាត់ត្រា កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ជាឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នេះជារឿងល្អមួយសម្រាប់ឧកញ៉ាចិត្តធម៌រូបនេះ សង្កេតឃើញថា ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំងជាផ្លូវការរួច មានការគាំទ្រ និងមានការចូលរួមអបអរយ៉ាងច្រើន ព្រោះថា លោកឧកញ៉ា តែងបង្ហាញសកម្មភាពសប្បុរសធម៌ជានិច្ច៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner