សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើសហភាពអឺរ៉ុបបន្តផ្ដល់អនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឲ្យកម្មករ និយោជិតជាង៤០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញ បានដាក់លិខិតទៅប្រធានសភាសហភាពអឺរ៉ុប។ ក្នុងលិខិតបានលើកឡើងថា  តាមរយៈការផ្ដល់ប្រពន្ធ័អនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់កម្ពុជា។ EBA បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្ដល់ចំណូលរាប់ម៉ឺនកន្លែង និងផ្ដល់ចំណូលរាប់ពាន់លានដុល្លារដល់កម្មកររាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់កម្មករនៅតាមទីជនបទរាប់លាននាក់បានរួចចាកផុតពីភាពក្រីក្រ។

លិខិតរបស់សភាសម្ពន្ធ័សហជីពជាតិកម្ពុជាបានបន្តថា EBA ក៏បានជួយធ្វើឲ្យលក្ខខណ្ឌ ការងារកាន់តែល្អជាងមុន រោងចក្រមានលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បរមា និង អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ពលកម្មកុមារក្នុងវិស័យកាត់ដេរ និងស្បែកជើងត្រូវបាន លុបបំបាត់ កម្មករទទួលបានរបបគាំពារសង្គមមួយកាន់តែល្អ មានអង្គការពលកម្មអន្តរជាតិ ILO ឃ្លាំមើលការអនុវត្តលក្ខខណ្ឌការងារសេរីភាពសហជីព និងមានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោះស្រាយវិវាទការងារល្អ ដែលអង្គការ ILO និងប្រទេសមួយចំនួនបានយកជាគំរូសម្រាប់ បណ្ដាប្រទេសមួយចំនួនបានយកជាគំរូសម្រាប់បណ្ដារប្រទេសផ្សេងអនុវត្តតាម។ 

សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានស្នើដល់សហភាពអឺរ៉ុបពិចារណាឲ្យបានហ្មត់ចត់អំពី ផលប៉ះពាល់នៃការដកប្រពន្ធ័អនុគ្រោះ EBA ពីកម្ពុជា ដែលនឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ ដល់ការងារ និងជីវភាពរស់នៅរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេជិត៣លាននាក់។ លិខិតបានបន្តថា កម្មករកម្ពុជាដែលពឹងអាស្រ័យលើការងារ និងមុខរបរដែលពាក់ពន្ធ័នឹងវិស័យកាត់ដេរ និងស្បែកជើងមិនគួររងគ្រោះដោយសារការដក EBA ចេញពីកម្ពុជា ក្រោមហេតុផលនយោបាយនោះឡើយ។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានស្នើដល់សហភាពអឺរ៉ុបបន្តផ្ដល់ប្រពន្ធ័អនុគ្រោះ EBA ដល់កម្ពុជា ដើម្បីចូលរួមចំណែក លើកកម្ពស់ជីវភាព លក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner