ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ ជួយព្យាបាលកុមារ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល បាន ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃ១០កក្កដាម្សិលមិញ។

ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥សែនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន៥សែនដុល្លារ សរុប១លានដុល្លារ ជាព្រះរាជឧបត្ថម្ភជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner