រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ សន្យាសហការជាមួយក្រុមអ្នកជំនាញមកពីចិន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ក្រោយសោកនាដកម្មលិចទូក ទេសចរណ៍នៅកោះភូកេត

ថៃ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ លោក វីរ៉ាសាក់ ខោវស៊ូរ៉ាត់ បានអះអាងថា រដ្ឋាភិបាលថៃសន្យានឹងចូលរួមបំពេញការងារយ៉ាងជិតស្និទជាមួយក្រុមអ្នកជំនាញស្រាវជ្រាវចិន ដើម្បីខិតខំព្យាយាមស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនបន្ថែមទៀត ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលចំនួនមនុស្សស្លាប់ ក្នុងករណីលិចទូកដឹកភ្ញៀវទេសចរណ៍ចិននៅដែនសមុទ្រកោះភូកេត ភាគខាងត្បូង ប្រទេសថៃ ចាប់តំាងពីថ្ងៃព្រហស្បតិ៍្ត សប្តាហ៍មុននេះ បានបន្តកើនឡើងដល់៤២ នាក់ និង១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

អភិបាលខេត្តភូកេត លោក ណូរ៉ាផាត់ ផ្លូដស៊ីង បានឲ្យដឹងថា អាជ្ញាធរថៃ បានរកឃើញសាកសពចំនួន៥នាក់ថែមទៀតនៅជាប់ក្នុងទូកទេសចរណ៍ ហ្វឺនិច ដែល បានលិចទៅជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រទៅក្រោមបាតសមុទ្រ ដោយសារតែ ខ្យល់ព្យុះ និងរលកបោកបក់ ហើយនាពេលរសៀលនេះ ពួកគេ រួមជាមួយក្រុមអ្នកសង្រ្គោះចិនបានរកឃើញសាកសព៣នាក់ទៀតនៅក្នុងទូក ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner