ក្រុមអ្នកជួយសង្គ្រោះកំពុងបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ពីក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ

ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងនាំគ្នាបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ។ ប្រតិបត្តិការជួយសង្គ្រោះជាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្មេងៗចំនួន៤នាក់ក្នុង ចំណោម១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ត្រូវបាននាំមកចេញក្រៅពីរូងភ្នំថាំលួង ប្រកបដោយជោគជ័យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner