ចំនួនអ្នកស្លាប់កើនឡើងដល់១១២នាក់ និងបាត់ខ្លួន៧៨នាក់ ដោយសារគ្រោះ ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន

ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន បន្តកើនឡើងដល់១១២នាក់ របួសធ្ងន់៣នាក់ និង៧៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ត សប្តាហ៍មុន រហូតមកទល់ថ្ងៃច័ន្ទ នេះ ។
ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសប៊ែលហ្ស៊ិក បារំាង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីស្វះស្វែងរកមធ្យោបាយដោះស្រាយទំហំនៃការខូតខាត ដែលបានបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់វាយប្រហារភាគខាងលិចប្រទេស ។

អាជ្ញាធរជប៉ុនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនទំនងជាបន្តកើនឡើងបន្ថែមទៀត ខណៈទំហំនៃការខួចខាតនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេ ហើយក្រៅពីជីវិតមនុស្ស ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជា៖ ស្ពាន និង ថ្នល់ ព្រមទាំងផ្ទះ សម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ។
សូមជម្រាបថា ខេត្តហ៊ីរ៉ូស៊ីម៉ា ជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយមានមនុស្ស៤៤នាក់ស្លាប់ ហើយខេត្តអេហៃមេ មានមនុស្សស្លាប់២៣នាក់ ខណៈខេត្តអូកាយ៉ាម៉ា ហ៊ីយ៉ូកុ ក្យូតុ ស៊ីហ្គា ហ្វូគូអូកា កូជិ ជីហ្វូ យ៉ាម៉ាគូជិ សាហ្គា និង ខេត្តកាហ្គោស៊ីម៉ា ក៏មានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ និងបាត់ខ្លួនផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner