ប្រជាពលរដ្ឋបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលតាមរយៈឯកឧត្ដម សៅ សារឿន និងលោកជំទាវ ដែលបានស្ថាបនាផ្លូវលំ១ខ្សែ ទុកជាសម្បត្តិសាធារណៈ ក្នុងឃុំវ៉ារិន ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ដោយពិនិត្យមើលឃើញពីស្ថានភាពលំបាកយ៉ាងខ្លាំងក្នុងការធ្វើចរាចរទៅមករបស់ប្រជាកសិករទាំងពេលរដូវប្រាំង និងរដូវវស្សា ឯកឧត្ដម  សៅ សារឿន  បានសម្រេចផ្តល់ផ្លូវលំ១ខ្សែប្រវែង៣០០០ម៉ែត្រ បន្ថែមទៀតក្នុងជំហ៊ានទី៤ ដែលតភ្ជាប់ពីភូមិ អូរត្រាច នេះទៅភូមិនេល ក្នុងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្នុងឱកាសចុះពិនិត្យការដ្ឋានជួសជុលផ្លូវលំថ្មីនេះ ឯកឧត្ដម សៅ សារឿន បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវដែលបានសម្បទានដីចំណីផ្លូវ ដែលធ្វើឲ្យកំណាត់ផ្លូវលំនេះឲ្យបានធំទូលាយក្នុងការធ្វើចរាចរទៅមករបស់ប្រជាកសិករយើង ពិសេសបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner