ចំនួនមនុស្សស្លាប់កើនដល់៨១នាក់ ដោយសារជំនន់ទឹកភ្លៀងនិងការបាក់ដីនៅប្រទេសជប៉ុន
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើប្រទេសជប៉ុនខាងលិច និងខាងត្បូង ជាហេតុនាំឲ្យមានការព្រមានអំពីគ្រោះមហន្តរាយនៅលើកោះគ្យូស៊ូ និងស៊ីកូគុនៅក្នុងថ្ងៃអាទិត្យនេះ ខណៈចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិនេះបានឡើងដល់៨១នាក់ និងបាត់ខ្លួនជាច្រើននាក់ ស្របពេលមនុស្សរាប់លាននាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែង។ ការធ្លាក់ភ្លៀងខ្លាំងក្នុងកម្រិតលើសធម្មតា៣ដង បានបង្កការបាក់ដី និងធ្វើឲ្យទន្លេមានទឹកពេញប្រៀប ដែលនាំឲ្យមនុស្សជាច្រើននាក់ជាប់គាំងនៅក្នុងលំនៅដ្ឋាន ឬលើដំបូលផ្ទះ ។