ក្រុមជួយសង្រ្គោះ បានជួយក្មេង ២នាក់ ចេញមកក្រៅបានហើយ ខណៈមនុស្ស ១១នាក់ទៀត នៅក្នុងរូងភ្នំថាំលួង នៅឡើយ
អត្ថបទដោយ៖
ហេង វណ្ណា
ថៃ ៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្មេង២នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់នៅក្នុងរូងភ្នំថាំលួង ប្រទេសថៃ ត្រូវបានក្រុមជួយសង្រ្គោះយកចេញមកក្រៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញមុជទឹកបរទេស និងកងទ័ពជើងទឹករបស់ថៃ ចូលទៅក្នុងរូងភ្នំ។ សូមជម្រាបថា នាព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរថៃ រួមជាមួយក្រុមអ្នកជំនាញមុជទឹកបរទេស១៣នាក់ និងកងទ័ពជើងទឹកថៃ០៥នាក់ បានចូលទៅក្នុងរូងភ្នំថាំលួង នៅស្រុកម៉ៃសៃ នៃខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ដើម្បីជួយសង្រ្គោះក្មេងជំទង់ទាំង១២នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ ដែលបានជាប់ខ្លួននៅក្នុងល្អាងភ្នំដោយសារតែទឹកជន់តាំងពីថ្ងៃទី២៣ ខែមិថុនា ចេញមកខាងក្រៅវិញ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។