គជប ប្រកាសពី យុទ្ធការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាថ្ងៃទី០២
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទីពីរនៅតែមានសកម្មភាពផុលផុស តែមិនមានបញ្ហាណាមួយនាំឲ្យប៉ះពាល់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលស្ថានការណ៍នៅតែល្អប្រសើរ។ បើតាមសេចក្តីប្រកាសព័ត៌មានយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទីពីរនេះ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។