នៅរោងចក្រខាយណេង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីកម្មការនីរោងចក្រ ចំនួន ៣៥នាក់ ដួលសន្លប់នៅក្នុងរោងចក្រ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង​​​ ៖ នៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០នាទី នៅរោងចក្រខាយណេង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីកម្មការនីរោងចក្រ ចំនួន ៣៥នាក់ ដួលសន្លប់នៅក្នុងរោងចក្រ មូលហេតុផ្អើលរត់ប៉ះទង្គិចគ្នា (ខ្មោចចូលសណ្ឋិតកម្មការនី បណ្ដាលអោយផ្អើល)។
បច្ចុប្បន្នកម្មការនីដែលដួលសន្លប់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧត្ដុង ២០នាក់ នឹងគ្លីនិក តែ វណ្ណា ភូមិសាលាលេខប្រាំ ឃុំអូរឬស្សីចំនួន ១៥នាក់។(ពត៏មានរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner