មនុស្សជាង៨ម៉ឺននាក់គម្រោងចូលរួមឃោសនាធំក្នុងថ្ងៃបើកយទ្ធនាការ ឃោសនាបោះឆ្នោតថ្ងៃដំបូង

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃបើកយុទ្ឋនាការឃោសនាបោះឆ្នោតផ្លូវការ នឹងចាប់ផ្ដើម នៅថ្ងៃសៅរ៍ទី៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ដោយគណបក្សនយោបាយដែលបង្ហាញពីគម្រោងបើកយុទ្ធនាការឃោសនាធំ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលនឹងមានធ្វើពិធីខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឦសាន្ត បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះថា សមាជិកពី៨ទៅ១០ម៉ឺននាក់ នឹងចូលរួមខួបកំណើតបក្សលើកទី៦៧ និងបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner