មន្រ្តីកាំកុងត្រូលចុះឆែកឆេរចំណីអាហារនៅផ្សារបឹងកេងកង ស្វែងរកសារធាតុហាមឃាត់ និងផ្សព្វផ្សាយនៃការឆ្លងនៃជម្ងឺថ្មីម្យ៉ាង
ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកង
ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨ បានចុះឆែកឆេរចំណីអាហារនិងបន្លែផ្លែឈើ ប្រមាណជាង៥០មុខ នៅផ្សារបឹងកេងកងដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុហាមឃាត់អ្វីនោះឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ក្រុមការងាររបស់លោកបានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារបឹងកេងកង ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារបានធ្វើតេស្តបមឋនិងយកគំរូចំនួនជាង៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់។
ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថាទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹង ច្រើនជាងមុនទាក់ទងនិងសារធាតុហាមឃាត់នេះ។
យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាព ។
ជាមួយគ្នានេះ លោកអនុប្រធានបានគូសបញ្ជាក់ថា ៖ ការចុះពិនិត្យនាពេលនេះមិនត្រឹមតែរកនូវសារធាតុគីមីប៉ុណ្ណោះទេ ថែមទាំងធ្វើការស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស
ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុនKellogg companyនៅសហរដ្ឋអាមេរិចដោយសារអាហារ Kellogg Honey smacksនេះមានចំលង បាក់តេរីsalmonella ដែល
បណ្តាលអោយមានជំងឺប្រព័ន្ឋ
រំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះយើងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករអោយយល់ដឹងអំពីបញ្ហានេះផងដែរ ៕