រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវឲ្យបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នំា២០១៥

អូទ្រីស៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវីយែន ប្រទេសអូទ្រីស រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើការអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឲ្យបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ ហើយថា កិច្ចប្រជុំនៅថ្ងៃសុក្រ សប្តាហ៍នេះ ស្ដីពីផែនការសកម្មភាពរួម (JCPOA) នឹងត្រូវធ្វើឡើងទៅតាមពេលវេលាសមស្រប និងចាំបាច់ ។

នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិក ដែលនៅសល់ពីកិច្ចព្រមព្រៀងអន្តរជាតិនេះ នឹងជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីបញ្ចុះបញ្ចូល ប្រទេសអ៊ីរ៉ង់ឲ្យបន្តស្ថិតនៅកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតចិន លោក វ៉ាង យី បានគូសបញ្ជាក់ទៀតថា រូបលោកប្រាកដថា យើងនឹងបញ្ជូនសញ្ញាមួយ ដែលមានការរួបរួមគ្នាយ៉ាងរឹងមាំ ហើយថែមទាំងអះអាងថា យើងជាសមាជិកសន្ធិសញ្ញានេះ នឹងយល់ព្រមបន្តកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។

សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែឧសភា កន្លងទៅនេះ ដោយបាននិយាយថា វាជាកិច្ចព្រមព្រៀងមិនត្រឹមត្រូវមួយ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner