ប្រធានាធិបតីសហរដ្ឋអាម៉េរិកបន្ទោសមេដឹកនំាអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី

វ៉ាស៊ីនតោន៖ នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកគំាទ្រនៅរដ្ឋម៉ុនតាណា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃព្រហស្បតិ៍ត សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានស្ដីបន្ទោសអាល្លឺម៉ង់ និងអធិការបតីប្រទេសមួយនេះ គឺលោកស្រី អាន់ ជែលឡា មឺគែល ទាក់ទិនទៅនឹងការទិញឧស្ម័ន និងប្រេងពីរុស្ស៊ី ខណៈចំណាយមិនគ្រប់គ្រាន់លើកញ្ចប់ថវិការបស់អង្គការណាតូ។

សហរដ្ឋអាម៉េរិកបានចំណាយដល់ទៅ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួនលើវិស័យយោធា ចំនែកឯអាល្លឺម៉ង់មានគម្រោងចំណាយអោយដល់១.៥ ភាគរយ ស្របពេលអង្គការណាតូដាក់គោលដៅឱ្យប្រទេសជាសមាជិកចំណាយ លើយោធាយ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP៕

មុននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ នៅឯទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកក្កដានេះ ប្រធានាធិបតីអាម៉េរិករូបនេះ បានឆ្លៀតចោទប្រកាន់ផងដែរថា អាល្លឺម៉ង់ចង់បានការការពារពីសហរដ្ឋអាម៉េរិកប្រឆាំង នឹងរុស្ស៊ី តែបែរជាកំពុងទិញប្រេង និងឧស្ម័នរាប់ពាន់លានដុល្លារពីរុស្ស៊ីទៅវិញ។ ការណ៍នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដោយចង់សំដៅលើកិច្ចព្រមព្រៀងសាងសង់បំពង់ប្រេង Nord Stream-2 pipeline (ណត ស្ទ្រីមធូ ផាយឡាញ) រវាងអាល្លឺម៉ង់ និងរុស្ស៊ី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner