កូនឈើចម្រុះ ចំនួន៥.៦០០ដើម ត្រូវបានរដ្ឋបាលស្រុកបាណន់និងខណ្ឌរដ្ឋបាលព្រៃឈើនាំយកទៅដាំក្នុងឱកាសប្រារព្វពិធីបុណ្យ ” រុក្ខទិវា០៩កក្កដា ២០១៨ ” នៅចម្ការម៉ៃសាក់ ក្នុងស្រុកបាណន់ នៃ ខេត្តបាត់ដំបង
ព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏សំខាន់ក្នុងការរក្សានូវលំនឹងបរិស្ថាន និងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិអេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្ត ចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ។ ហើយយើងគ្រប់រូប ត្រូវតែរួមគ្នាការពារថែរក្សាឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានដឹងពីសារៈសំខាន់នៃព្រៃឈើ និងត្រូវចេះស្រឡាញ់ព្រៃឈើទាំងនោះ។
នេះគឺជាសារដ៏មានអត្ថន័យនិងសារៈប្រយោជន៍ដ៏សំខាន់ ដែលឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងឱកាសប្រារព្វ” ពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨” ដែលបានធ្វើឡើងនៅចម្ការម៉ៃសាក់ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ នៃ ខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី០៥ ខែកក្កដានេះ។
លោក ជុំ ញ៉ អភិបាលស្រុកបាណន់ បានគូសបញ្ជាក់ថា៖ ដោយមានកិច្ចសហការល្អរវាងខណ្ឌរដ្ឋបាលព្រៃឈើជាមួយនឹងរដ្ឋបាលស្រុកបាណន់ គឺបានកំណត់យកទីតាំងឥចម្ការម៉ៃសាក់ស្រុកបាណន់ដើម្បីធ្វើការដាំដុះនូវកូនឈើ គ្រប់ប្រភេទ សរុបចំនួន ៥.៦០០ដើម។ ក្នុងនោះរួមមាន៖ កូនឈើក្រញូង, នាងនួន, បេង, គីនីន និងកូនគគីរ។ លោកអភិបាលស្រុក ក៏បានឲ្យដឹងទៀតថា៖ កូនឈើដែលបានដាំនៅទីនេះ ត្រូវបានថែទាំការពារដោយមន្ត្រីខណ្ឌរដ្ឋ បាលព្រៃឈើនៅមូលដ្ឋាន ទទួលខុសត្រូវលើការថែទាំកូនឈើទាំងនោះ។
លោកអភិបាលស្រុកបាណន់ លោក ជុំ ញ៉ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ ដោយឡែកនៅស្រុកបាណន់ គឺ៖មានសហគន៍ព្រៃឈើចំនួន០៨សហគមន៍ដែលកំពុងថែរក្ស ដោយប្រជាពលរដ្ឋ។ ចំពោះសួនឧទ្យានសម្តេចក្រឡាហោម ដែលបានដាំពីឆ្នាំ២០១៧កន្លងទៅ ត្រូវបានរដ្ឋបាលស្រុកកំពុងថែទាំជាប់ជាប្រចាំ។ តាមរបាយការណ៍របស់ខណ្ជរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា៖ខណ្ឌមានថ្នាលបណ្តុះកូនឈើចំនួន០៧កន្លែង ដែលបានបណ្តុះកូនឈើប្រភេទសំណង់ និងកូនឈើប្រភេទផ្តល់ផ្កា គឺបានចំនូន១០ម៉ឺនដើម។ ក្នុងរយៈពេល០៦ខែកន្លងមកនេះ បានដាំ និងចែកកូនឈើដល់ប្រជាពលរដ្ឋ និងតាមទីវត្តអារាម និងអស់កូន ឈើប្រមាណជាង១០ម៉ឺនកូន និងមានសហគមន៍ព្រៃឈើចំនូន៣២សហគមន៍ និងមានផ្ទៃដីសរុបជាង១១ម៉ឺនហិកតា ព្រមទាំងបានចុះដាំបង្គោលការពារព្រៃសហគមន៍បានចំនួន៤៩បង្គោល។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា៖ ការគ្រប់គ្រងព្រៃឈើ ការទប់ស្កាត់បទល្មើសព្រៃឈើ ការដាំដុះព្រៃឈើឡើងវិញ ការអនុវត្តកម្មវិធីព្រៃឈើ និងមានកិច្ចសហប្រតិបត្តិយ៉ាងល្អប្រសើរជាមួយដៃគូអភិវឌ្ឍនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧ្តម អភិបាលរងខេត្ត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ព្រៃឈើគឺពិតជាមានទំនាក់ទំនងជាមួយជីវិតមនុស្ស សត្វនោលើភពផែនដីយើងនេះ មូលហេតុចម្បងដែលនាំឲ្យយើងជួបនូវគ្រោះធម្មជាតិ ដូចជា៖ខ្យល់កន្ត្រាក់ ផ្គររន្ទះ គ្រោះរាំងស្ងួត ទឹកកជំនន់ ការកើនឡើងកម្តៅភពផែនដី នោះគឹការបាត់ដំបង និងការរឹចរឹលព្រៃឈើ។
ឯកឧត្តមអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ ដើម្បីការពារជីវិតមនុស្ស សត្វ និង ធនធានធម្មជាតិដ៏មានតម្លៃ នៅប្រទេសយើង ត្រូវចូលរូមថែរក្សា និងការពារព្រៃឈើគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប តកូនតចៅជារៀងរហូត។ ម្យ៉ាងវិញទៀត ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺថែមទាំងជួយថែរក្សាលំនឹងបរស្ថានធម្មជាតិ ធ្វើឲ្យអាកាសធាតុមានភាពល្អបរិសុទ្ធ រក្សានិយ័តភាពប្រភពទឹក ការពារទីជម្រាល និងការពារនូវជីវៈចម្រុះទៀតផង៕ ( អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប. )