ប្រមុខដឹកនំាអាល្លឺម៉ង់ព្រមានថា ការដំឡើងពន្ធរថយន្ដរបស់សហរដ្ឋអាម៉េរិក គឺជាការចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម
អាល្លឺម៉ង់៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសលោកនឹងធ្វើការដំឡើងពន្ធ២០ភាគរយលើការនាំចូលរថយន្ដអឺរ៉ុប មកកាន់សហរដ្ឋអាម៉េរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកចេញរបាំងពាណិជ្ជកម្មរបស់ខ្លួនទេនោះ។
ឆ្លើយតបទៅនឹងការព្រមានរបស់មេដឹកនំាសហរដ្ឋអាម៉េរិកខាងលើនេះ នាអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកតំណាងរាស្ត្រអាល្លឺម៉ង់ក្នុងថ្ងៃពុធ សប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ថា គម្រោងដំឡើងពន្ធលើការនាំចូលរថយន្ដពីអឺរ៉ុបនោះ ទំនងជាអាចក្លាយជាចំណុចចាប់ផ្ដើមសង្រ្គាមពាណិជ្ជកម្ម ដែលនឹងបង្កវិបាកយ៉ាងធ្ងន់ដល់ សេដ្ឋកិច្ច ។
អធិការបតីអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងមានពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយយើងមានកិច្ចពិភាក្សាមួយកាន់តែមានសភាពធ្ងន់ទៅៗ ដែលកំពុងឆ្ពោះទៅរកជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែលោកស្រីមិនចង់ប្រើពាក្យ បែបនេះនៅពេលអនាគតទេ ត្បិតវាពិតជាតម្លៃណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងបញ្ជៀសមិនឲ្យជម្លោះនេះក្លាយជាសង្រ្គាមពាណិជ្ជកម្ម៕