ចំនួនមនុស្សស្លាប់កើនដល់៣៤ និងសង្គ្រោះបាន១៥៥នាក់ ក្រោយហេតុការណ៍លិចសាឡង់មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកជួយសង្គ្រោះម្នាក់បាននិយាយថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន៣៤នាក់ និងជួយសង្គ្រោះបាន១៥៥នាក់ បន្ទាប់ពីកើតមានហេតុការណ៍លិចសាឡាងដឹកអ្នកដំណើរមួយគ្រឿងនៅដែនទឹកភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ។

អ្នកនាំពាក្យមកពីការិយាល័យជួយសង្គ្រោះជាតិម៉ាស៊ូឌី បាននិយាយថា បេសកកម្មនៃការរុករកនឹងមិនឈប់នោះទេ ដោយនៅតែបន្តធ្វើដដែល តាមដែលអាចធ្វើទៅបាន ដើម្បីការស្វែងរកក្រុមជនរងគ្រោះដែលកំពុងបាត់ខ្លួន។ ដោយឡែកបើតាមទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ ឥណ្ឌូណេស៊ីសរុបចំនួនមនុស្ស ដែលនៅលើសាឡង់ដឹ អ្នកដំណើរមួយគ្រឿងនោះ មានចំនួនមនុស្សសរុប១៨៩នាក់។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ដែរថា សាឡង់ដឹកអ្នកដំណើរដែលមានឈ្មោះ KMP Lestari Maju (ខេអឹមភី ឡេសស្តារី ម៉ាជូ) បានជួបគ្រោះ ថ្នាក់លិចនៅឯដែនទឹកនៃកោះ សេឡេយ៉ា នៅវេលាម៉ោង២និង៣០នាទីល្ងាច (ម៉ោងក្នុង តំបន់) ស្ថិតនៅដែនទឹកក្នុងខេត្ត South Sulawesi (ស៊ោ ស៊ូឡាវេស៊ី) កាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រោយពេលដែលទើបតែចាកចេញពីកំពង់ផែបានចម្ងាយប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានោះដែរ មិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការលិចសាឡង់នេះឡើយ ដោយគ្រាន់ករណីបែបនេះ មិនមែនទើបកើតឡើងជាលើក ទីមួយនោះទេ នៅក្នុងប្រទេសឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០១៨នេះ ។ មូលហេតុនៃសោកនាដកម្មបែបនេះ ភាគច្រើនគឺបណ្ដាលមកពីការដឹកលើសចំណុះ និងការ មិនគោរពបទដ្ឋានដឹកជញ្ជូន៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner