មនុស្សស្លាប់១៥នាក់ ដោយសារការវាយប្រហារពីរលកកម្តៅជាង៤០អង្សាសេ នៅភាគខាងត្បូងប្រទេសកាណាដា

កាណាដា៖ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបានរាយការណ៍ថា ហេតុការណ៍កើនឡើងកម្តៅខុសពីធម្មតារហូតដល់៤០អង្សាសេ នៅឯតំបន់ភាគកណ្ដាល និងភាគ កណ្ដាលប្រទេសកាណាដាចាប់តាំងចុងសប្ដាហ៍មុនមក បានបណ្តាលឲ្យមនុស្សសរុប១៥នាក់ហើយ បានបាត់បង់ជីវិត ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ទំាងអស់នេះ គឺនៅក្នុងទីក្រុងម៉ុងត្រេអាល់ ជាទីដែលសីតុណ្ហភាពកើនដល់៤០អង្សាសេនៅថ្ងៃ ពុធសប្ដាហ៍នេះ ខណៈរលកកម្ដៅត្រូវបានគេរំពឹងថា នឹងអូសបន្លាយរហូតដល់ថ្ងៃសុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ដោយឡែកនៅក្នុងខេត្តអនតារីយ៉ូ ស្ថិតនៅភាគ ខាងត្បូងប្រទេសក៏កំពុងរងការវាយប្រហារដោយរលកកម្ដៅផងដែរ ស្របពេលនៅក្នុងទីក្រុងអ៊ុតតាវ៉ា សីតុណ្ហភាពកើនដល់៤៧អង្សាសេនៅក្នុងថ្ងៃពុធ សប្តាហ៍នេះ ដែលជាកម្រិតសីតុណ្ហភាពខ្ពស់ជាប់កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានីរបស់កាណាដាមួយនេះ ។

ស្ថិតក្នុងគោលបំណងឆ្លើយតប ក៏ដូចជាទប់ទល់នឹងរលកកម្ដៅដ៏អាក្រក់ខាងលើនេះ ក្រុមអាជ្ញាធរកាណាដាបានធ្វើការអំពាវនាវឲ្យប្រជាជនរបស់ខ្លួន ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងនៅក្នុងលំនៅដ្ឋាន និងនៅពេលចេញទៅខាងក្រៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner