រកឃើញទំនិញម្ហូបអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញគ្មានស្លាកសញ្ញាជាច្រើននៅថ្មពួក

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ : កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូល និងពាណិជ្ជកម្មបានឆែកឆេររកឃើញទំនិញម្ហូបអាហារខូចគុណភាព  ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញគ្មានស្លាកសញ្ញាជាច្រើននៅពេលចុះត្រួតពិនិត្យទំនិញម្ហូបអាហារនៅតាមផ្ទះតៀម ហាងនិងតូបក្នុងផ្សារ៣កន្លែងនៅឃុំគំរូ និងឃុំថ្មពួកស្រុកថ្មពួក។

លោក សាន  វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ការចុះត្រួតពិនិត្យលើកនេះ  មន្ត្រីជំនាញបានផ្តោតខ្លាំងលើគុណភាព កាលបរិច្ឆេតប្រើប្រាស់ ការវេចខ្ចប់ និងស្លាកសញ្ញា។

នេះជាជាការទទួលខុសត្រូវ មន្ត្រីជំនាញបានបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារដើម្បីចូលរួមចំណែកលើសុខទុក្ខ សុវត្ថិភាព សុខភាពជូនប្រជាជន ។

លោកបន្តថា   ក្នុងនោះ មន្ត្រីក៏បានណែនាំអាជីវករ អ្នកលក់ដូរពីរបៀបមើលគុណភាព កាលបរិច្ឆេទ ការវេចខ្ចប់ ស្លាកសញ្ញា ពិសេសទំនិញមានកាលបរិច្ឆេទប្រើប្រាស់ខ្លីៗក្រោម១ឆ្នាំ ក្រោម៦ខែ ក្រោម៣ខែ និងទំនិញដែលគ្មានប្រភពទីផលិត ។

លើកនេះ លោក សាន វិជ្ជាសារ៉ាវុធ និងមន្ត្រីកាំកុងត្រូលបានព្រមានខ្លាំងៗដល់អ្នកលក់ទំនិញដែលធ្លាប់ធ្វើកិច្ចសន្យាមិនតាំងលក់ទំនិញដែលមានបញ្ហាដូចខាងលើ និងទំនិញគ្មានស្លាក ថា បើលើកក្រោយឃើញទំនិញបែបនេះទៀត មន្ត្រីជំនាញនឹងរឹបអូសទំនិញ ហើយកសាងសំណុំរឿងបញ្ជូនអ្នកលក់ឲ្យតុលាការចាត់ការតាមច្បាប់​ និងគ្មានការសន្យាលើកទី៣ នោះទេ។ 

លទ្ធផលនៃការចុះត្រួតពិនិត្យលើកនេះ  សមត្ថកិច្ចលោកបានរកឃើញទំនិញម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញគ្មានស្លាកសញ្ញាឬវេចខ្ខប់គ្មានស្តង់ដារជាច្រើន រួមមាន :  ១- ទឹកក្រូចកំប៉ុង ហ្វែនតា១៤ កំប៉ុង ២- ភេសជ្ជ: volt ២៤ដប ៣- ទឹកក្រូចដបធំ BIG ២ដប ៤ – កម្ទេចមី ហាមឃាត់ ២៦កញ្ចប់ ៥- នំស្រួយលី លី ២៨ កញ្ចប់ ៦- ត្រីខ កំប៉ុង គ្មានស្លាកសញ្ញា ១០កំប៉ុង  ៧- ស្ករគ្រាប់គ្មានស្លាកសញ្ញា ៩ កំប៉ុង  ៨- កម្ទេចមី គ្មានស្លាកសញា ៩កញ្ចប់ ៩-  ទឹកក្រូចដបតូច  ៤ដប  ១០- ទឹកក្រូចដបធំ BIG  ៦ដប ១១-ទឹកក្រូចដបធំ ហ្វែនតា ៦ដប។១២- ទឹកក្រូចដបធំកូកា កូឡា ៦ដប ។ ១៣- ទឺកត្រី ២ដបនិង១៤-ត្រីខ ៤៥កំប៉ុង ។ សរុប ទម្ងន់១៣៣,៩០គីឡូក្រាម ។ទំនិញខាង ភាគច្រើនបានហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ។

មន្ត្រីជំនាញវាយតម្លៃថា  មូលហេតុបានជាមន្ត្រីឆែកឆេររកឃើញទំនិញមានបញ្ហាដូចខាងលើច្រើនបែបនេះ ទី១-មកពីម្ចាស់ឬអ្នកលក់មិនសូវយកចិត្តទុកដាក់ពិនិត្យទំនិញខ្លួន។ទី២- មកពីមិនគោរពកិច្ចសន្យា ហើយប្រមាថផ្លូវច្បាប់ និងទី៣- ដោយសារការលក់មិនសូវដាច់ ទើបចេះតែទុកទំនិញចោលរហូតខូចគុណភាព ហួសកាលកំណត់ប្រើប្រាសបែបនេះ៕

ដោយៈគៀនច័ន្ទហ៊ីន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner