ឯកឧត្តម មាស សុភាៈ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ!

ព្រះវិហារ៖ ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានថ្លែង ថា ប្រទេសមួយដែលមានការអភិវឌ្ឍ លុះត្រាតែប្រទេសនោះ មានសុខសន្តិភាព ហើយកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ ព្រោះ រដូវឃោសនាបោះឆ្នោតមកដល់ ក្រុមនោះតែងដើរបោកប្រាស់ប្រជាពលរដ្ឋជានិច្ច ត្រូវជឿអ្វីដែលមើលឃើញនឹងភ្នែក មិនត្រូវជឿតាមការខ្សឹប ការ ឃោសនាបោកប្រាស់នោះទេ។

នេះជាការលើកឡើងរបស់ឯកឧត្តម ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយបងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណជាង៧០០នាក់ ក្នុងឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ ឯកឧត្តម មាស សុភា បានបញ្ជាក់ថា “មានតែគណបក្សប្រជាជន កម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ រហូតដល់ពេលបច្ចប្បន្ននេះ”។

ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ គ្មានតំបន់អបគមន៍ គ្មានភេវរកម្ម ពិសេសបានលើកកម្ពស់ជាតិ កាន់តែល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម មាស សុភា ក៏បាន ផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាបក្សគ្រប់ៗរូប ត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ រូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ដើម្បីឲ្យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដឹកនាំប្រទេសនៅអាណត្តិទី៦បន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព ព្រមជាមួយនឹងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនឡើង បន្ថែមទៀត៕

ដោយៈ សួនលីណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner