លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ

កំពង់ធំ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវជា ភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោក លោកស្រី បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទតោ និងប្រាសាទយាយព័ន្ធ ស្ថិតក្នុង រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃអង្គារ៍ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។

 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានរៀបចំគ្រឿងសក្ការៈបូជា មាន ភ្ញីផ្កា ទៀនធូប និងគ្រឿងដង្វាយផ្សេងៗ ដែលបានរៀបចំឡើងតាមបែប ប្រពៃណីព្រះពុទ្ធសាសនា និងបានឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិ ឲ្យជៀសផុតពីជំងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner